សមាសភាពទី២ – ការដាក់ឈ្មោះ ដែលមានគុណភាព ការផ្តល់វិញ្ញាបនប័ត្រនិងការលើកកម្ពស់អង្ករក្រអូប

សេចក្តីផ្តើម

 

ស្រូវអង្ករកម្ពុជាមានសក្តានុពលគុណភាពខ្ពស់ ជាពិសេសពូជស្រូវផ្កាម្លិះ និងពូជស្រូវក្រអូប ទោះយ៉ាងណា អង្ករកម្ពុជាទើបតែចាប់ផ្ដើមនាំចេញនៅដើមទសវត្សន៍នេះប៉ុណ្ណោះ។ ស្រូវអង្ករកម្ពុជាមិនទាន់បានការទទួលស្គាល់នៅលើទីផ្សារអន្តរជាតិនៅឡើយ ហើយអ្នកនាំចេញស្រូវអង្ករកំពុងប្រឈមមុខនឹងឱនភាពនៃកេរ្តិ៍ឈ្មោះរបស់ស្រូវអង្ករកម្ពុជា និងការទុកចិត្តតិចតួចលើបប្រភពដើមនៃស្រូវអង្ករកម្ពុជា

នៅពេលគម្រោង SCCRP ត្រូវបានបង្កើតឡើង កង្វះការយល់ដឹងរបស់អ្នកនាំចូលបរទេស និងកង្វះការទុកចិត្តលើវិស័យរោងម៉ាស៊ីនកិនស្រូវកម្ពុជាតែងបណ្ដាលឲ្យតម្លៃស្រូវពាក់ព័ន្ធនឹងប្រភពមកពីកម្ពុជាចុះទាប។ ចាប់តាំងពីឆ្នាំ ២០១០ មក មានការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវទំនើប ហើយកម្ពុជាបានក្លាយជាប្រទេសនាំចេញថ្មី សេចក្ដីទុកចិត្តលើប្រភពដើមកម្ពុជា ចាប់ផ្ដើមកើតមានឡើង។ ប៉ុន្តែកិច្ចប្រឹងប្រែងលើការលើកកម្ពស់គុណភាព និងការប្រាស្រ័យទាក់ទងត្រូវតែធ្វើឡើងព្រមៗគ្នា ហើយត្រូវឆាប់ចាប់ផ្ដើមធ្វើការលើការកសាងកេរ្តិ៍ឈ្មោះ និងស្លាកសញ្ញាគុណភាព ដើម្បីបង្កើនតម្លៃស្រូវអង្ករកម្ពុជា។

ដូច្នេះគម្រោង SCCRP បានរួមចំណែកដល់កិច្ចប្រឹងប្រែងទាំងនេះ រួមជាមួយនឹងអ្នកផលិត និងអ្នកនាំចេញកម្ពុជារួមជាមួយដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងគម្រោងដែលពាក់ព័ន្ធទៅនឹងវិស័យនេះ (ជាពិសេសជាមួយ គម្រោងគាំទ្រវិស័យស្រូវអង្ករកម្ពុជារបស់ IFC និងសហភាពអឺរ៉ុប)។ គម្រោង SCCRP បានគាំទ្រដល់ការសិក្សាលើទីផ្សារអន្តរជាតិ ព្រឹត្តិការណ៍ផ្សព្វផ្សាយ ការបង្កើតស្លាកសញ្ញាដែលមានការទទួលស្គាល់ « ម្លិះអង្គរ » របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងការបង្កើតស្រូវអង្ករសរីរាង្គដែលមានការទទួលស្គាល់ (ស្តង់ដារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក) ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវអង្ករ ព្រមទាំងការផលិតស្រូវអង្ករ SRP ផងដែរ។



login