សមាសភាពទី៣ – ការលើកកម្ពស់ផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការជំរុញឲមានការចូលរួមពីអង្គការកសិករក្នុងធ្វើពាណិជ្ជកម្មស្រូវ
សេចក្តីផ្តើម
ខណៈពេលដែលប្រទេសកម្ពុជាកំពុងអភិវឌ្ឍការនាំចេញអង្កររបស់ខ្លួនដោយតម្រូវតាមគុណភាពកាន់តែច្រើន វាចាំបាច់ដែលត្រូវមានការលើកទឹកចិត្តកសិករដើម្បីជារង្វាន់ដល់កិច្ចខិតខំប្រឹងប្រែងដែលរំពឹងទុកពីពួកគេដើម្បីធ្វើឲប្រសើរទ្បើងគុណភាពនៃវផលិតស្រូ។ ខណៈពេលដែលរោងម៉ាស៊ីនកិនស្រូវប្រើមធ្យោបាយប្រពៃណី ដើម្បីប្រមូលពត៌មានស្រូវ (តាមរយៈបណ្តាញអ្នកប្រមូលទិញ / ឈ្មួញកណ្តាល) មិនតែងតែផ្តល់ការធានាគ្រប់គ្រាន់លើគុណភាពស្រូវនិងមិនតែងតែលើកទឹកចិត្តដល់កសិករដើម្បីកែលម្អវាទេ។ វាមានឱកាសសម្រាប់អង្គការកសិករ (ជាមួយការយល់ដឹងទូលំទូលាយអំពី "អង្គការកសិករ" រួមទាំង សមាគមន៍កសិករ និង សហគមន៍កសិករប្រើប្រាស់ទឹកជាដើម) ដើម្បីចូលរួមក្នុងការធ្វើជំនួញស្រូវនិងលើកស្ទួយទំនាក់ទំនងដោយផ្ទាល់និងជិតស្និទ្ធដែលពួកគេមានជាមួយសមាជិករបស់ពួកគេ។
គំរូផ្សេងៗនៃការចូលរួមរបស់អង្គការកសិករក្នុងការធ្វើពាណិជ្ជកម្មស្រូវត្រូវបានលើកកម្ពស់ដោយការគម្រោងគាំទ្រដល់ពាណិជ្ជូនីយកម្មស្រូវអង្ករកម្ពុជា៖
- ការជាប់ពាក់ព័ន្ធដោយផ្ទាល់ពីអង្គការកសិករ ដើរតួជាអ្នកប្រមូលទិញរវាងសមាជិកនិងអ្នកទិញធំ ៗ (អ្នកកិនស្រូវឬអ្នកជំនួញធំ ៗ ) ។
- នៅពេលដែលអ្នកនាំចេញកំពុងតែកំណត់ទិសដៅជាក់លាក់ណាមួយ ភាពចាំបាច់របស់ផលិតកសិកម្មតាមកិច្ចសន្យារវាងកសិករ / អ្នកនាំចេញនិងអង្គការកសិករ បានផ្សាភ្ជាប់គូរភាគីទាំងពីរក្នុងទំនាក់ទំនងពាណិជ្ជកម្មនិងភាពជាដៃគូខ្លាំងក្លាមួយ ។
ក្រៅពីការគាំទ្រសកម្មភាពសាកល្បងដែលជំរុញឱ្យកសិកររធ្វើពាណិជ្ជកម្មស្រូវ មេរៀននិងគោលការណ៍ណែនាំត្រូវបានបង្កើតឡើង ជាពិសេសតាមរយៈការសរសេរសៀវភៅ "គោលការន៍ណែនាំស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យានៅកម្ពុជា" ដោយសហការជាមួយនាយកដ្ឋានកសិ - ឧស្សាហកម្មនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ។
ឯកសារពាក់ព្ធ័នសមាសភាពទី៣
