ទិដ្ខភាពទូទៅ
សេចក្តីផ្តើម
<<គម្រោងគាំទ្រពាណិជ្ជូបនីយកម្មស្រូវ-អង្ករកម្ពុជា>>បានទទួលមូលនិធីពីភ្នាក់ងារអភិវឌ្ឍន៍បារាំង។ ក្រោមការសម្របសម្រួលសម្រាប់ការអនុវត្តន៍កម្រោងនេះដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ពី ខែមករា ២០១៣ ដល់ ខែធ្នូ ២០១៨។
គម្រោងនេះមានគោលបំណងរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តជាតិនៃការលើកកម្ពស់ការផលិតស្រូវអង្ករ និងការនាំចេញស្រូវអង្ករ ដែលបានការអនុម័តពីទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីខែកក្កដា ឆ្នាំ ២០១០ ដោយមានគោលដៅពង្រីកតម្លៃបន្ថែមជាអតិបរមា និងចែករំលែកតម្លៃបន្ថែមនេះទៅដល់អ្នកផលិត ដើម្បីជាផ្នែកមួយនៃគោលដៅរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមទីជនបទ។
គម្រោងត្រូវបានបែងចែកទៅជាសមាសធាតុបច្ចេកទេសចំនួនបួន ដែលមានគោលបំណងរៀងៗខ្លួនដូចខាងក្រោម៖
• រួមចំណែកជាមួយស្ថាប័នក្នុងវិស័យទាំងនេះ (ការសម្របសម្រួលអន្តរក្រសួង ភាពជាដៃគូរវាងរដ្ឋ និងឯកជន អង្គការវិជ្ជាជីវៈ និងអន្តរវិជ្ជាជីវៈ)
• បង្កើតស្តង់ដារគុណភាព ឬស្លាកសញ្ញា ដើម្បីកំណត់ភាពខុសគ្នាលើតម្លៃបន្ថែមស្រូវអង្ករកម្ពុជា និងរួមចំណែកក្នុងការលើកកម្ពស់ស្រូវអង្ករ
• លើកកម្ពស់ការចូលរួមពាក់ព័ន្ធរបស់អង្គការកសិករ ដែលជាភ្នាក់ងារពាក់ព័ន្ធពាណិជ្ជកម្មនៅក្នុងខ្សែសង្វាក់តម្លៃតាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា និងម៉ូដែលអាជីវកម្មផ្សេងទៀត និងគាំទ្រគោលនយោបាយ និងបទបញ្ញត្តិផ្ទៃក្នុង ដើម្បីជួយជំរុញដល់ការចូលរួមរបស់អង្គការកសិករ។
• បង្កើនសមត្ថភាពរបស់ធនាគារអភិវឌ្ឍនជនបទ រួមចំណែកក្នុងកំណែទម្រង់ ដើម្បីអភិវឌ្ឍសមត្ថភាពដោយឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់រោងម៉ាស៊ីនកិនស្រូវ និងកសិករ។