សមាសភាពទី៥ – គោលនយោបាយស្រូវនិងការអង្កេតផ្នែកសេដ្ឋកិច្ចវិស័យស្រូវអង្ករ
សេចក្តីផ្តើម
ក្នុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគោលនយោបាយដ៏មានមហិច្ឆតាមួយសម្រាប់ការជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ។ គោលនយោបាយនេះបានរួមចំណែកធ្វើអោយមានភាពរឹងមាំនៃការវិនិយោគនិងការធ្វើឲប្រសើរទ្បើងនៃវិស័យអង្ករកម្ពុជា។
ទោះបីជាគោលបំណងនៃការនាំចេញអង្ករ១ លានតោនមិនទាន់សម្រេចបាននៅឆ្នាំ ២០១៥ ក៏ដោយ ក៏កំណើននៃការនាំចេញអង្ករមានភាពល្អប្រសើរគឺពីប្រហែល ១២,០០០ តោនក្នុងឆ្នាំ ២០០៩ដល់ជាង ៥៣៨,០០០ តោនក្នុងឆ្នាំ ២០១៥ (ឆ្នាំដែលអង្ករ ១ លានតោនដែលជា គោលដៅត្រូវបានកំណត់) ។
គម្រោងគាំទ្រពាណិជ្ជូនិយកម្មស្រូវអង្ករកម្ពុជា បានរួមចំណែកក្នុងការវាយតម្លៃលទ្ធផលនៃគោលនយោបាយស្រូវ (២០១០-២០១៥) និងដើម្បីគាំទ្រការរៀបចំដំណាក់កាលទីពីរនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យអង្ករ។ គម្រោងបានបង្កើតឧបករណ៍សម្រាប់ជាម៉ូដែលសេដ្ឋកិច្ចនិង សម្រាប់វាយតម្លៃស្ថានភាពសេដ្ឋកិច្ចនៃវិស័យស្រូវអង្ករ ដែលត្រូវបានព្យាករណ៍ថាវាបង្កើតឡើងជា "ការអង្កេតសេដ្ឋកិច្ចនៃវិស័យស្រូវអង្ករកម្ពុជា" ដោយឧបករណ៍នេះផ្តល់ទិន្នន័យវិភាគសេដ្ឋកិច្ចលើវិស័យនេះទាំងមូល ដែលអាចត្រូវបានប្រើជាផ្ទាំងគ្រប់គ្រងដើម្បីឃ្លាំមើលស្ថានភាពវិស័យស្រូវនិងជំរុញគោលនយោបាយ។
ឯកសារពាក់ព័ន្ធសមាសភាពទី៥
